ការថែទាំវេជ្ជសាស្ត្រដោយឥតគិតថ្លៃ
មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ផ្តល់ការថែទាំវេជ្ជសាស្ត្រសម្រាប់ជំងឺឃ្លង់ក៏ដូច ជាប្រតិកម្មមិនល្អដែលបណ្តាលមកពីជំងឺនេះ និងការព្យាបាលជំងឺនេះដែរ។ ក្រុមគ្រូពេទ្យក៏ធ្វើឲ្យប្រាកដថា អ្នកជំងឺប្រើវិធីព្យាបាលដោយប្រើប្រាស់ថ្នាំច្រើនមុខ និងធានាឲ្យមានការតាមដានអ្នកជំងឺ។ រាល់សេវាសុខភាព និងការស្តារនីតិសម្បទាទាំងអស់នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ផ្ដល់ជូនដោយឥតគិតថ្លៃ រួមទាំងចំណាយលើការធ្វើដំណើរ និងការស្នាក់នៅមជ្ឈមណ្ឌល។
អ្នកជំងឺភាគច្រើនបំផុតមកពីជនបទ និងសង្គមក្រីក្រ។ ថ្លៃចំណាយធ្វើដំណើរទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) និងការស្នាក់នៅរបស់ពួកគេនៅមជ្ឈមណ្ឌលធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូលយ៉ាងខ្លាំង។ ក្នុងនេះ ក៏មានករណីផ្តល់ប្រឹក្សាពីការដើរហាត់ប្រាណ ជូនអ្នកជំងឺដែលកំពុងពិនិត្យព្យាបាលជំងឺឃ្លង់ និងសម្រាប់អ្នកជំងឺដែលមកពិគ្រោះយោបល់ជំងឺសើស្បែកផងដែរ។
ការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ-វះកាត់
ការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត-វះកាត់របស់ប្រជាជនដែលទទួលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ រួមមាន៖ ប្រតិកម្មថ្នាំ ការរលាកសរសៃប្រសាទជាយខាងដែលបណ្តាលឲ្យបាត់បង់ញ្ញាណដឹង និង មុខងារចលករ និងអសមត្ថភាពក្នុងការបិទត្របកភ្នែក និងនាំអោយមានដំបៅបង្ករោគ។
ចាប់តាំងពីការចាប់ផ្តើមគម្រោងមក មូលនិធិ CIOMAL បានទទួលការទស្សនកិច្ចទៀងទាត់ពីក្រុមគ្រូពេទ្យវៀតណាមដែលដឹកនាំដោយវេជ្ជបណ្ឌិត Khoa ដែលមកធ្វើការវះកាត់ និងវេជ្ជបណ្ឌិត រី ស៊ីណា ជាវេជ្ជបណ្ឌិតវះកាត់កម្ពុជាដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសបារាំង។ វេជ្ជបណ្ឌិត រី ស៊ីណា បានធ្វើការវះកាត់នៅមន្ទីរពេទ្យភ្នំពេញ គឺការវះកាត់កែសម្ផស្ស និងវះកាត់កែឡើងវិញ ហើយវេជ្ជបណ្ឌិត រី ស៊ីណា ក៏បានមកមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ដើម្បីធ្វើការវះកាត់លើអ្នកជំងឺដែលរងផលប៉ះពាល់ដោយជំងឺឃ្លង់ផង ដែរ។
សមត្ថភាពក្នុងការធ្វើការវះកាត់កែលម្អឡើងវិញនៅនឹងកន្លែងពង្រឹងបន្ថែមនូវកេរ្ដិ៍ឈ្មោះរបស់មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង(KKLRC) ជាមជ្ឈមណ្ឌលនៃឧត្តមភាពដែលគ្របដណ្តប់លើអន្តរាគមន៍ទាំងអស់ដែលចាំបាច់ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងករណីជំងឺឃ្លង់។ ការស្នាក់នៅមន្ទីរពេទ្យជាមធ្យមប្រហែល៥០ថ្ងៃ ហើយអ្នកជំងឺដែលទទួលការវះកាត់ទទួលបានការព្យាបាលដោយចលនាយ៉ាងហោចណាស់៣សប្តាហ៍។ ក្នុងអំឡុងពេលការស្នាក់នៅរបស់ពួកគេ អ្នកជំងឺអនុវត្តតាមការបណ្តុះបណ្តាលស្តីពីការថែទាំពិការភាពដោយខ្លួនឯង ក៏ដូចជាអក្ខរកម្ម និងសូម្បីតែថ្នាក់ព័ត៌មានវិទ្យាផងដែរ។ ពួកគេចូលរួមក្នុងសកម្មភាពសង្គម ទិវាជំងឺឃ្លង់ពិភពលោក និង ទិវាជនពិការអន្តរជាតិ និងមានឱកាសកសាងជំនាញវិជ្ជាជីវៈ។
ដោយសារតែពិការភាព និងតម្រូវការរបស់អ្នកជំងឺម្នាក់ៗមានភាពខុសគ្នា នោះបុគ្គលិករបស់មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ត្រូវធ្វើឲ្យប្រាកដថា អ្នកជំងឺគ្រប់រូបទទួលបានការថែទាំតាមលក្ខណៈបុគ្គលនីមួយៗ។ មជ្ឈមណ្ឌលនេះក៏បានផ្តល់ជូនផងដែរនូវអវយវៈសិប្បនិម្មិត ស្បែកជើងការពារជើង ស្រោមដៃ និងវ៉ែនតា។
វគ្គព្យាបាលដោយចលនាក៏ត្រូវបានផ្តល់ជូនផងដែរ ដើម្បីជួយឲ្យអ្នកជំងឺទទួលបានឡើងវិញនូវការចល័ត អវយវៈ ឬ សម្រាប់ការរៀបចំមុន និងក្រោយការវះកាត់។
ការពិគ្រោះយោបល់អំពីជំងឺសើស្បែក
មជ្ឈមណ្ឌលកៀនឃ្លាំងមានអ្នកឯកទេសខាងជំងឺសើស្បែក ដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេស វៀតណាម គឺលោកស្រីវេជ្ជបណ្ឌិត ម៉ូលីវ៉ា។ ហេតុដូច្នេះហើយមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) អាចផ្តល់ជូនប្រជាជនទាំងអស់ក្នុងរាជធានីភ្នំពេញនូវការពិគ្រោះយោបល់សម្រាប់អ្នកជំងឺដែលមានបញ្ហាសើស្បែកដែលមិនទាក់ទងទៅនឹងជំងឺឃ្លង់ ពោលគឺមាន ៧៦% នៃការពិគ្រោះយោបល់។
ការធ្វើឲ្យការពិគ្រោះយោបល់មានលក្ខណៈទូទៅ សម្រាប់បញ្ហាស្បែកណាមួយអាចធ្វើឲ្យមានការរកឃើញនូវករណីជំងឺឃ្លង់ដែលមានសក្តានុពលក្នុងបរិបទនៃការពិគ្រោះយោបល់ដែលគ្មានការរើសអើង ពីព្រោះវាមិនមានលក្ខណៈជាក់លាក់ចំពោះជំងឺឃ្លង់ឡើយ។ ដូច្នេះការសម្របសម្រួលការទទួលបានការពិគ្រោះយោបល់អំពីជំងឺសើស្បែកគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពដើម្បីរួមចំណែកដល់ការរកឃើញជំងឺឃ្លង់។ ការពិគ្រោះយោបល់បែបនេះក៏ផ្តល់នូវឱកាសដើម្បីផ្សព្វផ្សាយព័ត៌មានអំពីជំងឺនេះដល់អ្នកជំងឺ និងសាច់ញាតិរបស់ពួកគេផងដែរ។
រោងជាងផលិតស្បែកជើង នឹងរណប
ការផលិតស្បែកជើង-រណប និងសេវាកម្មក្នុងមជ្ឈមណ្ឌលជនមានពិការភាពដោយជម្ងឺឃ្លង់នៅគៀនឃ្លាំងគឺជាការទទួលរៀបចំដោយពេញចិត្តសំរាប់គំរោងក្នុងរយពេល៥ឆ្នាំ។ នៅក្នុងប្រទេសកម្ពុជាចំនួនអ្នកដែលមានបញ្ហាប្រអប់ជើងទាំងអ្នករងគ្រោះដោយជម្ងឺឃ្លង់ នឹងមិនមែនជម្ងឺឃ្លង់មានការកើនឡើងគួរកត់សំគាល់ ដូច្នេះហើយទើបត្រូវមានរោងជាងផលិតស្បែកជើងនិងរណប។ ដើម្បីអោយរោងជាងដំណើរការបានទៅរលូននិងមានលំនឹងល្អយើងក៏បានដាក់គំរោងធ្វើស្បែកជើងសង្រែកដោយដៃ នឹងសេវាផ្សេងៗដល់អតិថិជនផងដែរ។ ក្រុមអតិថិជនរបស់យើងគឺទាំងពីរភេទ នឹងគ្រប់វ័យហើយមិនត្រឹមតែជាអ្នកមានពិការភាពដោយហង់សិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកមានពិការភាពដោយទឹកនោមផ្អែម ប៉ូលីយ៉ូ នឹងជើងក្វេផងដែរ។
ការផលិតស្បែកជើង រណបនិងសេវារបស់យើងខ្ញុំនឹងផលិតនៅផលិតផលដូចជា
- ទ្រនាប់បាតស្បែកជើង
- កែឆ្នៃស្បែកជើងពីរោងចក្រអោយសមស្របហើយប្រើប្រាស់បានសម្រាប់ជើងមានពិការភាព។
- ស្បែកជើងនិងរណបខ្នាតកណ្តាលក៏អាចជួយសំរួលដល់ជើងដែលមានពិការភាពតិចតួចផងដែរ
- ស្បែកជើងនិងរណបខ្នាចធំសំរាប់ជើងដែលមានពិការភាពធ្ងន់ធ្ងរ
- ស្បែកជើងសង្រែកនិងរណបក៏មានសម្រាប់អ្នកដែលមិនអាចពាក់ស្បែកជើងប្រភេទខ្លប់បាន
ការផលិតស្បែកជើង រណបនិងសេវាកម្មរបស់យើងខ្ញុំបានចាប់ផ្តើមដំណើរការនៅថ្ងៃទី១០ខែ០១ឆ្នាំ២០១៨ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពជនមានពិការភាពដោយជម្ងឺឃ្លង់នៅគៀនឃ្លាំង ហើយដោយសាតែមជ្ឈមណ្ឌលនេះចាប់បើកតាំងពីឆ្នាំ២០០០។
អតិថិជនដែលមានពិការភាព និងអ្នកមិនមានពិការភាពដោយសាជម្ងឺហង់សិនត្រូការស្បែកជើង រណប និងសេវាកម្មពីរោងជាងយើងខ្ញុំដោយសាតែមាន
- សេវាកម្មល្អ
- ស្បែកជើងដែលផលិតសម្រាប់ជនពិការមើលទៅស្អាតដូចស្បែកជើងទីផ្សារ
- មានស្បែកជើងសង្រែកសម្រាប់ការពារជើងដែលមានបញ្ហា
- ពិភាក្សានឹងពិនិត្យបញ្ហាជើងដោយមិនគិតថ្លៃ
- ទីតាំងងាយស្រួលរក
សេចក្តីសង្ខេបនៃគំរោងទីផ្សារ
- ក្រុមគោលដៅសម្រាប់រោងជាងរបស់យើងគឺទាំងពីរភេទ និងគ្រប់គ្នាដែលត្រូវការស្បែកជើង រណបសម្រាប់ជើងមានបញ្ហារ។
- រោងជាងផលិតស្បែកជើង រណបរបស់យើងគឺជាជម្រើងល្អតែមួយគត់សម្រាប់អតិថិជនដែលមានបញ្ហាជើងនៅក្នុងប្រទេសកម្ពុជា។
- រោងជាងផលិតស្បែកជើង រណបរបស់យើងផ្តល់នូវទំនុកចិត្ត មានភាពជឿរជាក់និងអារម្មណ៏រីករាយព្រមទាំងសេវាការពារពិការភាពដល់គ្រប់អតិថិជន។
- គ្រប់អតិថិជនទាំងអស់អាចទំនាក់ទំនងយើងខ្ញុំបានតាមរយះវើបសាយ អនឡាញ ហ្វេសប៊ុក លេខទូរស័ព្ទគ្រប់ពេលក្នុងម៉ោងធ្វើការ។
- ការចាប់ផ្តើមដំបូងយើងមានទីតាំងតែមួយគត់ក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពជនមានពិការភាពដោយជម្ងឺឃ្លង់នគៀនឃ្លាំងនៅទីក្រុងភ្នំពេញ។ ហើយគំរោងបន្ទាប់យើងនឹងពង្រីកសាខានៅក្បែរមណ្ឌលសុខភាព និងឃ្លីនិចអែកជនផ្នែកបាតជើង។
សេចក្តីសង្ខេបនៃផលិតផល និងបច្ចេកទេស
រោងជាងផលិតស្បែកជើង រណបរនិងសេវាកម្មប្រភេទជើងដែលមានបញ្ហាដូចជា ប៉ូលីយ៉ូ ជើងខ្វេ ជើងខ្លីវែងក្រោម១៥cm ធ្លាក់ប្រអប់កជើង ប្រអប់ជើងកាត់មួយកំណាត់ ប្រអប់ជើងអស់ម្រាម បញ្ហាបាតជើង និងឈឺសរសៃដោយសារតែប្រើប្រាស់ស្បែកជើងចង្អៀត និងបញ្ហារដទៃទៀត។ល។
ផលិតផលដែលមាន ស្បែកជើង រណប ទ្រនាប់បាតស្បែកជើង ស្បែកជើងសង្រែក(Instep shoe; Oxford shoe; Derby shoe; Temporary shoe; Boot, Sandals shoe)
រោងជាងផលិតស្បែកជើង រណបនិងសេវកម្មរបស់យើងមានម៉ាស៊ីនទំនើបមកពីក្រៅដូចជា ម៉ាស៊ីនសង្កត់ពុម្ភ សង្កាត់បាត និងម៉ាស៊ីនខាត់ដ៏ល្អ។