ប្រវត្តិ
មូលនិធិ CIOMAL (Campagne Internationale de l’Ordre de Malte contre la Lèpre) គឺជាមូលនិធិមិនរកប្រាក់ចំណេញឯកជនមួយរបស់ប្រទេសស្វ៊ីសដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ និងរាល់ទម្រង់ទាំងអស់នៃការផាត់ចេញពីសង្គមទាក់ទងនឹងជំងឺ ឬពិការភាពបណ្តាលមកពីជំងឺនេះនៅទូទាំងពិភពលោក។
ត្រូវបានគេស្គាល់ជាដំបូងថាជាគណៈកម្មាធិការអន្ដរជាតិនៃមូលនិធិ Order of Malta ប្រឆាំងនឹងជំងឺឃ្លង់ ដែលបានបង្កើតឡើងនៅទីក្រុងហ្សឺណែវ ក្នុងឆ្នាំ១៩៥៨។ មូលនិធិ CIOMAL បានក្លាយជាមូលនិធិ CIOMAL (Campagne International de l’Armée contre la Lèpre) នៅឆ្នាំ១៩៩៩។
បេសកកម្ម/គោលបំណង
បេសកកម្មរបស់មូលនិធិ CIOMAL គឺដើម្បីផ្តល់ជំនួយដល់ប្រជាជនដែលធ្លាប់រងផលប៉ះពាល់ពីជំងឺឃ្លង់ នាពេលបច្ចុប្បន្នឬពីមុនៗដែលជារឿយៗជនរងគ្រោះបណ្តាលមកពីការផាត់ចេញពីសង្គមដើម្បីស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ និងសង្គមកិច្ច។ ជំងឺនេះនៅតែមានវត្តមានជាផ្លូវការនៅក្នុងប្រទេសជាង ១០០។
ចាប់តាំងពីការបង្កើតមក មូលនិធិ CIOMAL បានផ្តល់ហិរញ្ញប្បទាន និងគ្រប់គ្រងមជ្ឈមណ្ឌលផ្តល់ការទប់ស្កាត់ ការថែទាំសុខភាព ការស្តារនីតិសម្បទាសង្គម និងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលក្នុងកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលនៃបណ្តាប្រទេសដែលពាក់ព័ន្ធ។
បច្ចុប្បន្ន មូលនិធិ CIOMAL គ្រប់គ្រងក្នុងប្រទេសកម្ពុជានូវកម្មវិធីសំខាន់មួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ឃ្លង់នៅទូទាំងប្រទេស។ នៅក្នុងកម្មវិធីនេះ ផ្តល់អាទិភាពដល់ការរកឃើញដំណាក់កាលដំបូង និងការស្តារ នីតិសម្បទារបស់អ្នកជំងឺ ដើម្បីឲ្យពួកគេអាចជៀសផុតពីផលវិបាកដែលមិនអាចកែប្រែបាន។ មូលនិធិ CIOMAL ប្តេជ្ញាចិត្តចំពោះការស្តារនីតិសម្បទាអ្នកជំងឺនៅមជ្ឈមណ្ឌលកៀនឃ្លាំងក្នុងរាជធានីភ្នំពេញ ដែលទទួលការព្យាបាលដោយចលនាក៏ដូចជាការវះកាត់អវយវៈសិប្បនិម្មិត ឬការតម្រង់គ្រោងឆ្អឹង (Orthotics) ប្រសិនបើចាំបាច់។ មូលនិធិ CIOMAL ក៏ជួយដល់ពួកគេឲ្យខិតខំធ្វើសមាហរណកម្មចូលក្នុង សហគមន៍របស់ពួកគេឡើងវិញផងដែរ។ តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈមូលដ្ឋាន និងការអភិវឌ្ឍសកម្មភាពមីក្រូសេដ្ឋកិច្ចនានា ទិដ្ឋភាពសង្គមកិច្ចគឺជាផ្នែកដ៏សំខាន់មួយនៃកម្មវិធីទាំងនេះ។
ថវិកា
ថវិការបស់មូលនិធិ CIOMAL រួមមានការបរិច្ចាគឯកជន និងសាធារណៈ ព្រមទាំងការផ្តល់ថវិការបស់ស្ថាប័ន។
នៅកម្រិតស្ថាប័ន៖
- អ្នកផ្តល់ជំនួយជាស្ថាប័នផ្សេងៗជាច្រើន (រដ្ឋធានីហ្សឺណែវ ក្រុងហ្សឺណែវ ក្រុងផ្សេងៗ នាយកដ្ឋាន សហព័ន្ធកិច្ចការបរទេស FDFA)
- សមាគមជាតិនៃមូលនិធិ Order of Malta
ថវិកាឯកជន និងសាធារណៈ៖
- ការលក់ព្រឹត្តិបត្រប្រចាំត្រីមាសដែលបានចែកចាយនៅប្រទេសស្វ៊ីស
- បច្ច័យទាន មរតក
- អ្នកផ្តល់ជំនួយឯកជន
មូលនិធិ CIOMAL ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Novartis មូលនិធិ ANESVAD មូលនិធិសង្គ្រោះជំងឺឃ្លង់ប្រទេសហូឡង់ (Netherland Leprosy Relief) មូលនិធិ Peter Donders រដ្ឋធានី ហ្សឺណែវ ទីក្រុងហ្សឺណែវ មូលនិធិ Order of Malta ប្រទេសបារាំង មូលនិធិ Raoul Follereau មូលនិធិសាកល សម្រាប់មនុស្សដែលគេបំភ្លេចចោល ក្លឹប Kiwanis នៃទីក្រុងហ្សឺណែវ មូលនិធិ Dubois-Barbier-Spaenhoven ក្លឹប del Tappo សមាគមមូលនិធិ Order of Malta ព្រមទាំងអ្នកផ្តល់ជំនួយសាធារណៈ និងឯកជនទាំងអស់ របស់យើង។
ជារៀងរាល់ឆ្នាំបញ្ជីគណនេយ្យរបស់មូលនិធិ CIOMAL ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុន PricewaterhouseCoopers
ជារៀងរាល់ឆ្នាំគណកម្មាធិការទទួលគ្រប់គ្រងឯករាជ្យមួយគ្រប់គ្រងបញ្ជីគណនេយ្យរបស់មូលនិធិ CIOMAL ដែលបន្ទាប់មកត្រូវដាក់ឲ្យអាជ្ញាធរគ្រប់គ្រងធ្វើការត្រួតពិនិត្យ ក្នុងករណីនេះ គឺជាក្រុមប្រឹក្សាភិបាលសហព័ន្ធគ្រប់ គ្រងសម្រាប់មូលនិធិនៅក្នុងនាយកដ្ឋានសហព័ន្ធកិច្ចការផ្ទៃក្នុង។