ការថែទាំវេជ្ជសាស្ត្រដោយឥតគិតថ្លៃ

ការថែទាំវេជ្ជសាស្ត្រដោយឥតគិតថ្លៃ

មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ផ្តល់ការថែទាំវេជ្ជសាស្ត្រសម្រាប់ជំងឺឃ្លង់ក៏ដូច ជា​ប្រតិ​កម្ម​មិនល្អដែលបណ្តាលមកពីជំងឺនេះ និងការព្យាបាលជំងឺនេះដែរ។ ក្រុមគ្រូពេទ្យក៏ធ្វើឲ្យប្រាកដថា ​អ្នកជំងឺ​ប្រើ​វិធី​ព្យាបាល​ដោយប្រើប្រាស់ថ្នាំច្រើនមុខ និងធានាឲ្យមានការតាមដានអ្នកជំងឺ។ រាល់សេវាសុខភាព និង​ការ​ស្តារ​នីតិ​សម្បទាទាំងអស់នៅមជ្ឈមណ្ឌល​ស្តារ​នីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ផ្ដល់ជូនដោយឥតគិតថ្លៃ ​​ រួមទាំង​ចំណាយ​លើការធ្វើដំណើរ និងការស្នាក់នៅ​មជ្ឈ​មណ្ឌល​។

អ្នកជំងឺភាគច្រើនបំផុតមកពីជនបទ និងសង្គមក្រីក្រ។ ថ្លៃចំណាយធ្វើដំណើរទៅមជ្ឈមណ្ឌល​ស្តារ​នីតិ​សម្បទា​ជំងឺ​ឃ្លង់កៀនឃ្លាំង (KKLRC) និងការស្នាក់នៅរបស់ពួកគេនៅមជ្ឈមណ្ឌលធ្វើឲ្យពួកគេ​បាត់បង់ប្រាក់​ចំណូល​យ៉ាង​ខ្លាំង។​ ក្នុងនេះ ក៏មានករណីផ្តល់ប្រឹក្សាពីការដើរហាត់ប្រាណ ​ជូនអ្នកជំងឺដែលកំពុងពិនិត្យព្យា​បាល​ជំងឺឃ្លង់ និងសម្រាប់អ្នកជំងឺដែលមកពិគ្រោះយោបល់ជំងឺសើស្បែកផងដែរ។

ការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ-វះកាត់

ការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត-វះកាត់របស់ប្រជាជនដែលទទួលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ រួមមាន៖ ប្រតិ​កម្ម​ថ្នាំ ការរលាកសរសៃប្រសាទជាយខាងដែលបណ្តាលឲ្យបាត់បង់ញ្ញាណដឹង និង មុខងារចលករ និងអសមត្ថភាពក្នុងការបិទត្របកភ្នែក និងនាំអោយមានដំបៅបង្ករោគ។

ចាប់តាំងពីការចាប់ផ្តើមគម្រោងមក មូលនិធិ CIOMAL បានទទួលការទស្សនកិច្ចទៀងទាត់​ពីក្រុម​គ្រូពេទ្យ​វៀត​ណាម​​ដែលដឹកនាំដោយវេជ្ជបណ្ឌិត Khoa ដែលមកធ្វើការវះកាត់ និងវេជ្ជបណ្ឌិត​ ​រី ស៊ីណា ជាវេជ្ជ​បណ្ឌិត​វះ​កាត់​​កម្ពុជា​​ដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសបារាំង។ វេជ្ជបណ្ឌិត​ ​រី ស៊ីណា បានធ្វើការវះកាត់​នៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ  គឺការវះកាត់កែសម្ផស្ស និងវះកាត់កែឡើងវិញ ​ហើយវេជ្ជបណ្ឌិត​ ​រី ស៊ីណា ក៏បានមកមជ្ឈមណ្ឌល​ស្តារ​​នីតិ​សម្បទា​ជំងឺ​ឃ្លង់កៀនឃ្លាំង (KKLRC) ដើម្បីធ្វើការវះកាត់លើ​អ្នកជំងឺ​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​ឃ្លង់ផង    ដែរ​​​។

សមត្ថភាពក្នុងការធ្វើការវះកាត់កែលម្អឡើងវិញនៅនឹងកន្លែង​ពង្រឹងបន្ថែមនូវកេរ្ដិ៍ឈ្មោះរបស់មជ្ឈមណ្ឌល​ស្តារ​នីតិ​ស​ម្ប​​​ទា​​ជំងឺ​ឃ្លង់កៀនឃ្លាំង(KKLRC) ជាមជ្ឈមណ្ឌលនៃឧត្តមភាពដែលគ្របដណ្តប់លើអន្តរាគមន៍ទាំងអស់​ដែល​​ចាំ​បាច់​ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងករណីជំងឺឃ្លង់។ ការស្នាក់នៅមន្ទីរពេទ្យជាមធ្យមប្រហែល៥០ថ្ងៃ ហើយ​អ្នក​ជំងឺ​ដែលទទួលការវះកាត់ទទួលបានការព្យាបាលដោយចលនាយ៉ាងហោចណាស់៣សប្តាហ៍។ ក្នុងអំឡុង​ពេល​ការស្នាក់នៅរបស់ពួកគេ អ្នកជំងឺអនុវត្តតាមការបណ្តុះបណ្តាលស្តីពីការថែទាំពិការភាពដោយខ្លួនឯង ក៏​ដូច​ជា​​អក្ខរកម្ម និងសូម្បីតែថ្នាក់ព័ត៌មានវិទ្យាផងដែរ។ ពួកគេចូលរួមក្នុងសកម្មភាពសង្គម ទិវាជំងឺ​ឃ្លង់​ពិភព​លោក និង ទិវាជនពិការអន្តរជាតិ និងមានឱកាសកសាងជំនាញវិជ្ជាជីវៈ។

ដោយសារតែពិការភាព និងតម្រូវការរបស់អ្នកជំងឺម្នាក់ៗមានភាពខុសគ្នា នោះបុគ្គលិករបស់មជ្ឈមណ្ឌល​ស្តារ​​នីតិ​សម្បទា​ជំងឺ​ឃ្លង់កៀនឃ្លាំង (KKLRC) ត្រូវធ្វើឲ្យប្រាកដថា អ្នកជំងឺគ្រប់រូបទទួលបានការថែទាំ​តាម​លក្ខណៈ​បុគ្គល​នីមួយៗ។ មជ្ឈមណ្ឌលនេះក៏បានផ្តល់ជូនផងដែរនូវអវយវៈសិប្បនិម្មិត ស្បែកជើងការពារជើង ស្រោម​​ដៃ និងវ៉ែនតា។

វគ្គព្យាបាលដោយចលនាក៏ត្រូវបានផ្តល់ជូនផងដែរ ដើម្បីជួយឲ្យអ្នកជំងឺទទួលបានឡើងវិញ​នូវការចល័ត អវយវៈ ឬ សម្រាប់ការ​រៀបចំមុន និងក្រោយការវះកាត់។

ការពិគ្រោះយោបល់អំពីជំងឺសើស្បែក

មជ្ឈមណ្ឌលកៀនឃ្លាំងមានអ្នកឯកទេសខាងជំងឺសើស្បែក ដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេស វៀត​ណាម គឺលោកស្រីវេជ្ជបណ្ឌិត ម៉ូលីវ៉ា។ ហេតុដូច្នេះហើយមជ្ឈមណ្ឌល​ស្តារ​​នីតិសម្បទា​ជំងឺ​ឃ្លង់កៀនឃ្លាំង (KKLRC) អាចផ្តល់ជូនប្រជាជនទាំងអស់ក្នុងរាជធានីភ្នំពេញនូវការពិគ្រោះយោបល់សម្រាប់​អ្នកជំងឺដែល​មាន​បញ្ហា​សើ​ស្បែកដែលមិនទាក់ទងទៅនឹងជំងឺឃ្លង់ ពោលគឺមាន ៧៦% នៃការពិគ្រោះយោបល់។

ការធ្វើឲ្យការពិគ្រោះយោបល់មានលក្ខណៈទូទៅ សម្រាប់បញ្ហាស្បែកណាមួយអាចធ្វើឲ្យ​មាន​ការ​រកឃើញ​នូវករណីជំងឺឃ្លង់ដែលមានសក្តានុពលក្នុងបរិបទនៃការពិគ្រោះយោបល់ដែលគ្មានការរើសអើង​ ពីព្រោះ​វាមិន​មាន​លក្ខណៈជាក់លាក់​ចំពោះជំងឺឃ្លង់ឡើយ។ ដូច្នេះការសម្របសម្រួលការទទួលបានការពិគ្រោះ​យោបល់​អំពីជំងឺ​សើស្បែកគឺជាមធ្យោបាយមួយដ៏​មាន​ប្រសិទ្ធ​ភាព​ដើម្បីរួមចំណែកដល់ការរកឃើញជំងឺឃ្លង់។ ការពិគ្រោះ​យោបល់​បែបនេះក៏ផ្តល់នូវឱកាសដើម្បី​ផ្សព្វ​ផ្សាយ​​ព័ត៌មានអំពីជំងឺនេះដល់អ្នកជំងឺ និងសាច់ញាតិរបស់ពួកគេ​ផង​ដែរ។

 

រោងជាងផលិតស្បែកជើង នឹងរណប

         ការផលិតស្បែកជើង-រណប និងសេវាកម្មក្នុងមជ្ឈមណ្ឌលជនមានពិការភាពដោយជម្ងឺឃ្លង់នៅគៀនឃ្លាំងគឺជាការទទួលរៀបចំដោយពេញចិត្តសំរាប់គំរោងក្នុងរយពេល៥ឆ្នាំ។ នៅក្នុងប្រទេសកម្ពុជាចំនួនអ្នកដែលមានបញ្ហាប្រអប់ជើងទាំងអ្នករងគ្រោះដោយជម្ងឺឃ្លង់ នឹងមិនមែនជម្ងឺឃ្លង់មានការកើនឡើងគួរកត់សំគាល់ ដូច្នេះហើយទើបត្រូវមានរោងជាងផលិតស្បែកជើងនិងរណប។ ដើម្បីអោយរោងជាងដំណើរការបានទៅរលូននិងមានលំនឹងល្អយើងក៏បានដាក់គំរោងធ្វើស្បែកជើងសង្រែកដោយដៃ នឹងសេវាផ្សេងៗដល់អតិថិជនផងដែរ។ ក្រុមអតិថិជនរបស់យើងគឺទាំងពីរភេទ នឹងគ្រប់វ័យហើយមិនត្រឹមតែជាអ្នកមានពិការភាពដោយហង់សិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកមានពិការភាពដោយទឹកនោមផ្អែម ប៉ូលីយ៉ូ នឹងជើងក្វេផងដែរ។

          ការផលិតស្បែកជើង រណបនិងសេវារបស់យើងខ្ញុំនឹងផលិតនៅផលិតផលដូចជា

  • ទ្រនាប់បាតស្បែកជើង
  • កែឆ្នៃស្បែកជើងពីរោងចក្រអោយសមស្របហើយប្រើប្រាស់បានសម្រាប់ជើងមានពិការភាព។
  • ស្បែកជើងនិងរណបខ្នាតកណ្តាលក៏អាចជួយសំរួលដល់ជើងដែលមានពិការភាពតិចតួចផងដែរ
  • ស្បែកជើងនិងរណបខ្នាចធំសំរាប់ជើងដែលមានពិការភាពធ្ងន់ធ្ងរ
  • ស្បែកជើងសង្រែកនិងរណបក៏មានសម្រាប់អ្នកដែលមិនអាចពាក់ស្បែកជើងប្រភេទខ្លប់បាន

ការផលិតស្បែកជើង រណបនិងសេវាកម្មរបស់យើងខ្ញុំបានចាប់ផ្តើមដំណើរការនៅថ្ងៃទី១០ខែ០១ឆ្នាំ២០១៨​ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពជនមានពិការភាពដោយជម្ងឺឃ្លង់នៅគៀនឃ្លាំង ហើយដោយសាតែមជ្ឈមណ្ឌលនេះចាប់បើកតាំងពីឆ្នាំ២០០០។

          អតិថិជនដែលមានពិការភាព និងអ្នកមិនមានពិការភាពដោយសាជម្ងឺហង់សិនត្រូការស្បែកជើង រណប​ និងសេវាកម្មពីរោងជាងយើងខ្ញុំដោយសាតែមាន

  • សេវាកម្មល្អ
  • ស្បែកជើងដែលផលិតសម្រាប់ជនពិការមើលទៅស្អាតដូចស្បែកជើងទីផ្សារ
  • មានស្បែកជើងសង្រែកសម្រាប់ការពារជើងដែលមានបញ្ហា
  • ពិភាក្សានឹងពិនិត្យបញ្ហាជើងដោយមិនគិតថ្លៃ
  • ទីតាំងងាយស្រួលរក

 

សេចក្តីសង្ខេបនៃគំរោងទីផ្សារ

  • ក្រុមគោលដៅសម្រាប់រោងជាងរបស់យើងគឺទាំងពីរភេទ និងគ្រប់គ្នាដែលត្រូវការស្បែកជើង រណបសម្រាប់ជើងមានបញ្ហារ។
  • រោងជាងផលិតស្បែកជើង រណបរបស់យើងគឺជាជម្រើងល្អតែមួយគត់សម្រាប់អតិថិជនដែលមានបញ្ហាជើងនៅក្នុងប្រទេសកម្ពុជា។
  • រោងជាងផលិតស្បែកជើង រណបរបស់យើងផ្តល់នូវទំនុកចិត្ត មានភាពជឿរជាក់និងអារម្មណ៏រីករាយព្រមទាំងសេវាការពារពិការភាពដល់គ្រប់អតិថិជន។
  • គ្រប់អតិថិជនទាំងអស់អាចទំនាក់ទំនងយើងខ្ញុំបានតាមរយះវើបសាយ អនឡាញ ហ្វេសប៊ុក លេខទូរស័ព្ទគ្រប់ពេលក្នុងម៉ោងធ្វើការ។
  • ការចាប់ផ្តើមដំបូងយើងមានទីតាំងតែមួយគត់ក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពជនមានពិការភាពដោយជម្ងឺឃ្លង់នគៀនឃ្លាំងនៅទីក្រុងភ្នំពេញ។ ហើយគំរោងបន្ទាប់យើងនឹងពង្រីកសាខានៅក្បែរមណ្ឌលសុខភាព និងឃ្លីនិចអែកជនផ្នែកបាតជើង។

សេចក្តីសង្ខេបនៃផលិតផល និងបច្ចេកទេស

រោងជាងផលិតស្បែកជើង រណបរនិងសេវាកម្មប្រភេទជើងដែលមានបញ្ហាដូចជា ប៉ូលីយ៉ូ ជើងខ្វេ ជើងខ្លីវែងក្រោម១៥cm ធ្លាក់ប្រអប់កជើង ប្រអប់ជើងកាត់មួយកំណាត់ ប្រអប់ជើងអស់ម្រាម បញ្ហាបាតជើង និងឈឺសរសៃដោយសារតែប្រើប្រាស់ស្បែកជើងចង្អៀត និងបញ្ហារដទៃទៀត។ល។

ផលិតផលដែលមាន ស្បែកជើង រណប ទ្រនាប់បាតស្បែកជើង ស្បែកជើងសង្រែក(Instep shoe; Oxford shoe; Derby shoe; Temporary shoe; Boot, Sandals shoe)

រោងជាងផលិតស្បែកជើង រណបនិងសេវកម្មរបស់យើងមានម៉ាស៊ីនទំនើបមកពីក្រៅដូចជា ម៉ាស៊ីនសង្កត់ពុម្ភ សង្កាត់បាត និងម៉ាស៊ីនខាត់ដ៏ល្អ។