សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព

សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព

សិទ្ធិដែលមិនទទួលរងនូវការរើសអើង គឺជាសិទ្ធិមូលដ្ឋានដែលបានចែងនៅក្នុងសេចក្តីប្រកាសជាសាកល​ស្តីពី​សិទ្ធិ​មនុស្ស> និងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ។ នោះក៏ជាករណីសិទ្ធិទទួលបាន​សុខភាព​ និង​ការថែទាំសុខភាព សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានឱកាសស្មើៗគ្នាសម្រាប់បុរសនិងស្ត្រី។

ការរើសអើងដែលប្រជាជនរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ទទួលរង បានជះឥទ្ធិពលលើទិដ្ឋភាពជាច្រើនលើជីវិត​​របស់ពួកគេដូចជា៖ ការបាត់បង់ការងារ លំនៅឋាន ឬលទ្ធភាពសិក្សា ការបែកបាក់គ្រួសារ។ កូនៗរបស់​ឪពុក​ម្ដាយ​ដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ជារឿយៗត្រូវបានគេបដិសេធ នៅសាលារៀននិងពីសាច់​ញាតិ​របស់​​​​​​​ពួកគេ។ មនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺឃ្លង់អាច ត្រូវបានគេ បដិសេធមិនឲ្យទទួលបាន​ការ​ថែទាំ​​សុខភាព។ នៅក្នុងប្រទេសមួយចំនួនមន្ទីរពេទ្យបដិសេធមិនព្រមទទួល យកពួកគេទេ។

ទាំងនេះគឺជាការរំលោភលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌ដែលធានានូវសិទ្ធិទទួល បាន​ជីវភាពសមរម្យសម្រាប់ខ្លួនឯង និងគ្រួសាររបស់ពួកគេ សិទ្ធិទទួលបានលំនៅឋាន សុខភាព និងការអប់រំ។

នៅឆ្នាំ២០១០ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចពិសេស​មួយ​ជំរុញ​ឲ្យមាន “ការលុបបំបាត់ការរើសអើងប្រឆាំងនឹងប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺឃ្លង់ និងសមាជិក​គ្រួសារ​​របស់​គេ”។ ខណៈដែលបញ្ហានេះត្រូវបានទទួលស្គាល់នៅកម្រិតអន្តរជាតិថាជាបញ្ហាសំខាន់ ​ប៉ុន្តែ​នេះក៏​មិន​មានការអនុវត្តដោយវិធានការចងកាតព្វកិច្ចដែរ។

តាមរយៈយុទ្ធនាការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មូលនិធិ CIOMAL ចូលរួម​ចំណែក​ក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងចំពោះប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់។ មូល​និធិ CIOMAL ខិតខំប្រឹងប្រែងដើម្បីឲ្យប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ត្រូវបាន​គេ​ចាត់ទុក​​​ថា​​ជា​ “ជនពិការ” ដើម្បីផ្លាស់ប្តូរទស្សនៈរបស់សង្គម និងអនុញ្ញាតឲ្យពួកគេចូលក្នុងកម្មវិធីជាតិសម្រាប់ជនពិការ។ តាម​រយៈ​គម្រោងស្ដារនីតិសម្បទាសង្គមកិច្ចរបស់ខ្លួន មូលនិធិ CIOMAL ជួយលើកកម្ពស់ប្រជាជន​ក្រី​ក្រ​ដែល​​ទទួល​រង​ផលប៉ះពាល់ដោយសារជំងឺឃ្លង់ និងសាច់ញាតិរបស់ពួកគេឱ្យចេញពីភាពក្រីក្រដោយផ្តល់ឲ្យពួកគេនូវកន្លែង​ជ្រក​កោន ​ទទួល​បានការអប់រំនិងការបណ្តុះបណ្តាល និងជំនួយហិរញ្ញវត្ថុដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូច។ តាម​រយៈមធ្យោ​បាយ​នេះ មូលនិធិ CIOMAL ចូលរួមក្នុងការប្រយុទ្ធទាមទារសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្ប​ធម៌​ដែលជា​សិទ្ធិ​មនុស្ស​​​មូលដ្ឋាន រួមមាន សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។