
ការប្រើប្រាស់ការរកឃើញដំណាក់កាលដំបូងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់
ក្នុងភាពជាដៃគូជាមួយមូលនិធិ Novartis នោះ មូលនិធិ CIOMAL បានចាប់ផ្តើមគម្រោង “ការតាមដានទំនាក់ទំនង” ដែលជាគម្រោងសាកល្បងមួយសម្រាប់ការរកឃើញជំងឺឃ្លង់ដំណាក់កាលដំបូងនៅកម្ពុជា។ ក្រុមគ្រូពេទ្យចុះពិនិត្យអ្នកជំងឺដែលបានកំណត់អត្តសញ្ញាណថ្មីៗ ដើម្បីរកឃើញករណីជំងឺឃ្លង់ថ្មីៗក្នុងចំណោមសាច់ញាតិរបស់ពួកគេ និងព្យាបាលពួកគេឲ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីចៀសវាងការកកើតបាក់តេរីដល់មនុស្សដែលមានសុខភាពល្អ។ បទសម្ភាសន៍ជាមួយលោកស្រី Ann Aerts ប្រធានមូលនិធិ Novartis។
ជំងឺឃ្លង់ត្រូវបានចាត់ទុកថាជា “ជំងឺតំបន់ត្រូពិកដែលគេមិនយកចិត្តទុកដាក់។” តើហេតុអ្វី?
ដោយសារតែចំនួនប្រជាជនដែលរងផលប៉ះពាល់ គឺមានចំនួនតិច បើប្រៀបធៀបទៅនឹងជំងឺផ្សេងៗ ដូចជាជំងឺរបេង ឬមេរោគអេដស៍។ ចំនួនករណីជំងឺឃ្លង់បានថយចុះពី៦លាននាក់ក្នុងមួយឆ្នាំទៅចំនួនប្រហែល ២០០.០០០ នាក់។
ហេតុអ្វីបានជាមូលនិធិ Novartis ចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនេះ?
មូលនិធិ Novartis នៅពេលនោះ គឺជាក្រុមហ៊ុន CIBA និង Sandoz នៅពីក្រោយការរកឃើញថ្នាំចំនួនពីរដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលបីថ្នាក់ដើម្បីព្យាបាលជំងឺនេះ។ ចាប់តាំងពីឆ្នាំ២០០០ មក មូលនិធិ Novartis បានធានាការចែកចាយការព្យាបាលដោយប្រើប្រាស់ថ្នាំច្រើនមុខ តាមរយៈអង្គការសុខភាពពិភពលោកដោយឥតគិតថ្លៃដល់អ្នកជំងឺដែលទទួលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់នៅទូទាំងពិភពលោក ដែលបានធ្វើឲ្យចំនួនអ្នកជំងឺថយចុះ ៩០% ។
តើអ្វីជាអាទិភាពរបស់មូលនិធិនាពេលបច្ចុប្បន្ននេះ?
នាពេលបច្ចុប្បន្ននេះ មិនមានមធ្យោបាយជាគោលដៅនៃការរកឃើញជំងឺនៅខាងក្រៅរោគសញ្ញាព្យាបាលដែលអាចលេចឡើងរហូតដល់ ២០ ឆ្នាំបន្ទាប់ពីការឆ្លង។ ទន្ទឹមនឹងនេះ មនុស្សនោះប្រហែលជាអាចចម្លងជំងឺរួចទៅហើយ។ អាទិភាពរបស់យើងគឺបង្ហាញថា ការរកឃើញជំងឺនេះនៅដំណាក់កាលដំបូង “ការតាមដានទំនាក់ទំនង” គឺអាចធ្វើទៅបាន បន្ទាប់មកគឺការព្យាបាលទប់ស្កាត់នូវករណីដែលបានរកឃើញ។ យើងបានបើកដំណើរការនូវកម្មវិធីនេះ នៅក្នុងប្រទេសចំនួនប្រាំមួយនៅទ្វីបអាស៊ី ទ្វីបអាហ្វ្រិក និងទ្វីបអាមេរិកខាងត្បូង ដែលនឹងអនុញ្ញាតឲ្យមានការថយចុះ នៃខ្សែកោងនៃឧបទ្ទវហេតុនៃការកកើតជំងឺ។ ហើយនៅក្នុងបរិបទនៃយុទ្ធសាស្រ្ត”ការចម្លងសូន្យ”របស់យើង យើងកំពុងធ្វើការងារលើលក្ខណៈសំខាន់ៗដែលចាំបាច់សម្រាប់ការធ្វើតេស្តរោគវិនិច្ឆ័យ។
តើអ្វីជាឧបសគ្គចម្បងចំពោះការលុបបំបាត់នូវជំងឺឃ្លង់?
ជំងឺនេះបានក្លាយទៅជាជំងឺកម្រដូច្នេះមិនមានអ្នកឯកទេសច្រើនដែលនៅសេសសល់ នៅក្នុងពិភព លោកទេ។គ្មាននរណាម្នាក់គិតអំពីជំងឺឃ្លង់ទេ នៅពេលដែលពួកគេមានដំបៅស្បែកដែលគ្មានបង្កការឈឺចាប់ ដែលអនុញ្ញាតឲ្យបន្តមានការឆ្លងតទៅទៀត។បន្ថែមលើនេះគឺការខ្វះឆន្ទៈនយោបាយ ខណៈពេលដែលរដ្ឋាភិបាល មិនចង់ចំណាយធនធាន ដែលមានកម្រិតរបស់ខ្លួនលើជំងឺដែលកម្រនឹងកើតមាននោះ។
ជាការពិតទេក្នុងការនិយាយអំពីការលុបបំបាត់ជំងឺឃ្លង់នោះ?
ជំងឺនេះត្រូវបានគេលុបបំបាត់នៅប្រទេសលោកខាងលិច ប៉ុន្តែមិនមែននៅទូទាំងពិភពលោកនោះទេ ដូច្នេះយើងមិនអាចនិយាយពីការលុបបំបាត់ជំងឺនេះបានទេ។ ខ្ញុំមិនដឹងថាតើវានឹងត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីសម្រេចបាននូវការលុបបំបាត់ជាសាកល ព្រោះវាជាជំងឺមិនទាន់វិវត្តមួយដែលអាចលាក់បាំងបានអស់រយៈពេលជាច្រើនឆ្នាំមុនពេលដែលវាបង្ហាញខ្លួន។ អ្វីដែលយើងត្រូវធ្វើដំបូងនិងសំខាន់បំផុតគឺទប់ស្កាត់ការចម្លងមេរោគនេះតាមរយៈការកំណត់អត្តសញ្ញាណប្រភពនៃការឆ្លងមេរោគទាំងអស់ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។