សៀវភៅនេះជាទង្វើនៃការចងចាំ

សៀវភៅនេះជាទង្វើនៃការចងចាំ

សូម្បីតែនៅពេលអ្វីៗទាំងអស់ហាក់ដូចជារលាយខ្ទេចខ្ទីទៅក៏ដោយ  វានៅតែអាស្រ័យលើខ្ញុំក្នុងការ​សម្រេច ​ចិត្ត​ថាតើត្រូវសើចឬយំ ត្រូវចាកចេញឬនៅ ត្រូវប្រយុទ្ធឬបោះបង់ ព្រោះខ្ញុំបានដឹងថា នៅលើផ្លូវជីវិតដែល​មិន​ប្រាកដប្រជានោះ អ្វីដែលសំខាន់បំផុតគឺការសម្រេចចិត្ត​។

“ខ្ញុំបានរកឃើញការលើកទឹកចិត្តនៅក្នុងពាក្យទាំងនេះបានមកពីអ្នកនិពន្ធកំណាព្យជនជាតិប្រេស៊ីលឈ្មោះ​ Cora Coralina ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅពេលដែលខ្ញុំត្រូវធ្វើការសម្រេចចិត្តដោយមិនដឹង​ថាតើ​ជោគ​វាសនា​របស់ខ្ញុំនឹងទៅជាយ៉ាងណា។ រហូតមកដល់សព្វថ្ងៃនេះ ពាក្យរបស់ Cora Coralina នៅតែបន្តដឹកនាំខ្ញុំ ហើយ​ខ្ញុំ​នឹងយកវាទៅជាមួយខ្ញុំពេញមួយជីវិតរបស់ខ្ញុំ”។

ជនជាតិប្រេស៊ីលឈ្មោះ Evelyne កំពុងរស់នៅទីក្រុងប៊ែកឡាំងជាមួយនឹងប្តីជនជាតិអាល្លឺម៉ង់របស់គាត់ នៅ​ពេល​ដែលគាត់មានអាយុ ៣១ ឆ្នាំគាត់បានដឹងថា គាត់មានជំងឺឃ្លង់។ ភាពតក់ស្លុត ការភ័យខ្លាច និងការអស់​សង្ឃឹម​បាន​កើតឡើងនៅពេលដែលជំងឺនេះចាប់ផ្តើមវាយប្រហាររាងកាយរបស់គាត់យ៉ាងឃោរឃៅ។

ក្រៅពីព័ត៌មានដែលធ្វើឲ្យមិនសប្បាយចិត្ត Evelyne ត្រូវប្រឈមមុខនឹងការមិនជឿទុកចិត្តលើវេជ្ជបណ្ឌិត ការ​ភ័យ​ខ្លាចនូវសេវាសង្គម និងការប្រឆាំងយ៉ាងខ្លាំងរបស់រដ្ឋបាលអាល្លឺម៉ង់ដែលស្ទាក់ស្ទើរក្នុងការដោះស្រាយនឹង​ជំងឺ​​ដែលសន្មតថាបានបាត់អស់រយៈពេលជាយូរមកហើយ។

ការណ៍ដែលសាច់ញាតិ និងអ្នកជិតខាងរបស់គាត់យល់ឃើញពីគាត់ និងការណ៍ដែលគាត់យល់ឃើញពីខ្លួន ឯង … ថាតើត្រូវដោះស្រាយជាមួយរូបកាយខូចទ្រង់ទ្រាយនេះដោយរបៀបណា? ហេតុអ្វីក៏ជាគាត់? ហើយសំខាន់​ជាង​​នេះ​ទាំងអស់នោះ ថាតើត្រូវធ្វើយ៉ាងដូចម៉្តេចជាមួយជីវិតនេះដែលនឹងមិនដូចមុនទៀតនោះ? ទោះបីជា​មាន​ចម្ងល់​ជា​ច្រើនក៏ដោយ ក៏ Evelyne បានបញ្ចប់ការបណ្តុះបណ្តាលរបស់គាត់ខណៈដែលគាត់កំពុងទទួលការ​ព្យា​បាល ហើយអ្វីដែលសំខាន់បំផុតនោះ គឺគាត់ចាប់ផ្តើមសរសេរ  ចែករំលែកបទពិសោធន៍ប្រចាំថ្ងៃរបស់គាត់​ដោយ  ​ត្រង់​ៗ។ សៀវភៅដែលបានចេញផ្សាយកាលពីពីរឆ្នាំមុនជាភាសាអាល្លឺម៉ង់ ឥឡូវនេះត្រូវបានបោះពុម្ពជាភាសា​អង់​គ្លេស​ហើយ។

“ការសរសេរសៀវភៅនេះបានជួយធ្វើឲ្យខ្ញុំកាន់តែមានទំនុកចិត្ត និងយកឈ្នះការឈឺចាប់របស់ខ្ញុំ។ វា​មាន​សារៈសំខាន់ខ្លាំងណាស់ក្នុងការចែករំលែកបទពិសោធន៍ល្អៗ និងលំបាកៗរបស់ខ្ញុំផងដែរជាមួយអ្នកដទៃ។ ខ្ញុំមាន​អារម្មណ៍​ថាលែងសូវនៅតែឯងទៀតហើយ”។

Evelyne បានដឹងថា ការបោះពុម្ពសៀវភៅនេះមានន័យថានាងនឹងក្លាយទៅជាបុគ្គលសាធារណៈដែលរង​ការ​​រើស​អើង​និងការបដិសេធ។ “វាមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលនោះទេ។ ប៉ុន្ដែដោយសារខ្ញុំបន្តសរសេរ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំមិនបានកំពុងសរសេរអំពីរូបខ្ញុំទេ តែអំពីមនុស្សរាប់ម៉ឺននាក់ដែលរងគ្រោះ​ដោយសារជំងឺនេះ​នៅទូ​ទាំង​ពិភព​លោក។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងធ្វើការងាររបស់ខ្ញុំ [ដើម្បីជួយលើកកម្ពស់ការយល់ដឹង]។ មាន​រូប​ភាព​​ជាច្រើន និង​បទសម្ភាសន៍របស់ខ្ញុំនៅលើអ៊ិនធឺណែត ប៉ុន្តែវាមិនបានធ្វើឲ្យខ្ញុំភ័យខ្លាចទេ”។

Evelyne ត្រូវបានព្យាបាលហើយ ប៉ុន្តែនាងនឹងត្រូវរស់នៅជាមួយផលប៉ះពាល់ក្រោយពីជំងឺនេះ។ “ខ្ញុំត្រូវប្រុង​ប្រយ័ត្ន​ជាប្រចាំដើម្បីជៀសវាងពីការរងរបួសដល់ផ្នែកណាមួយនៃ [រាងកាយរបស់ខ្ញុំ]ដែលបានបាត់បង់អារម្មណ៍។ ខ្ញុំក៏​ត្រូវ​ថែ​ទាំ​ជាខ្លាំងនូវស្បែក ភ្នែក និងសាច់ដុំផងដែរ។ “ដោយការអានសៀវភៅនេះ សាច់ញាតិ​របស់ខ្ញុំបានដឹងពីអ្វី​ដែលខ្ញុំ​ត្រូវ​ស៊ូទ្រាំ ពីមុនពួកគាត់មិនដែលដឹងទេ ទោះបីពួកគាត់ដឹងថាខ្ញុំបានរងផលប៉ះពាល់ក៏ដោយ។ វាជាការ​លំ​បាក​​​ខ្លាំងណាស់​ក្នុងការយល់ពីខាងក្រៅពីផលប៉ះពាល់នៃជំងឺឃ្លង់និងការព្យាបាលជំងឺនេះលើរាងកាយ​នោះ​។”​

“​សៀវភៅនេះគឺជាទង្វើនៃការចងចាំមួយ ជាសៀវភៅកំណត់ហេតុនៃអតីតកាលនិងបច្ចុប្បន្ន។ វាមាន​សារៈ​សំខាន់​ណាស់ដែល​ជំងឺនេះត្រូវបានគេស្គាល់កាន់តែច្បាស់ហើយប្រជាជនដែលទទួលរងផលប៉ះពាល់អាចទទួល​បានការស្តារ នីតិសម្បទារាងកាយ ផ្លូវចិត្ត និងសង្គម។“​