សំណាងល្អរបស់លោក នុត ហ៊ី និងគ្រួសាររបស់គាត់

សំណាងល្អរបស់លោក នុត ហ៊ី និងគ្រួសាររបស់គាត់

នេះអាចជារឿងរបស់បុរសដែលជាតួអង្គស៊ិនដឺរេឡា (Cinderella)។ នៅពេលគាត់រស់នៅ​ក្នុងខ្ទមរបស់ គាត់ដែល​បាន​សង់​ពីស្លឹក​ត្នោតដែលនឹងទទឹកហើយរង្គើពេលមានព្យុះ ព្រមទាំងជាគោលដៅងាយស្រួលសម្រាប់ ចោរលួច​​និងចោរ​ប្លន់។  លោក នុត ហ៊ី មិនដែលនឹកស្មានថាគាត់នឹងអាចផ្តល់ឲ្យភរិយា កូនៗ និងចៅៗរបស់គាត់នូវ​ទីជម្រក​មាន​ជញ្ជាំង​​​និងការពារពួកគេដោយទ្វាររឹងមាំពិតប្រាកដទេ។ សព្វថ្ងៃនេះ វាបានក្លាយ​ជាការ​ពិត​ហើយ។

លោក នុត​ ហ៊ី អាយុ ៥០ ឆ្នាំមកពីស្រុកក្រាំងស្គារក្នុងខេត្តកំពង់ឆ្នាំងប្រទេសកម្ពុជា។ គាត់គឺជាឪពុករបស់​កូន​ប្រាំនាក់ ជាជីតារបស់ចៅពីរនាក់ ហើយគាត់រស់នៅចិញ្ចឹមជីវិតដោយការធ្វើធ្យូង។

ទំនងជាស្ថិតនៅក្រោមរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលគាត់បានឆ្លងជំងឺឃ្លង់។ គាត់បានចាំ​ថា “ខ្ញុំត្រូ​វ​បានចាត់ឲ្យទៅធ្វើការជាមួយបុរសម្នាក់ដែលបង្ហាញពីសញ្ញាជំងឺឃ្លង់ជាច្រើន”។ ប៉ុន្តែខ្ញុំនៅក្មេង​ពេក​នៅពេលនោះ ហើយខ្ញុំមិនដឹងអ្វីអំពីជំងឺនេះទេ”។ “ការព្រួយបារម្ភរបស់ខ្ញុំតែមួយគត់គឺមិនត្រូវស្លាប់ដោយសារ​ភាពអត់​ឃ្លាន​ទេ” ។ ឪពុកម្តាយរបស់គាត់បានស្លាប់ក្នុងរបបប៉ុលពតដូចបងប្អូនរបស់គាត់ដែរ គាត់ត្រូវបានបង្ខំឲ្យ​រៀប​ការ។

បន្ទាប់ពីឆ្នាំ១៩៧៩ លោក នុត ហ៊ី បានវិលត្រឡប់ទៅភូមិរបស់គាត់វិញហើយនៅពេលគាត់កំពុងធ្វើការ នៅវាលស្រែគាត់បានសង្កេតឃើញដំបៅស្បែកនៅលើស្មារបស់គាត់ដែលមានអារម្មណ៍ថាស្ពឹក។ គាត់បានចាត់ទុកវា​ថាជាជំងឺស្បែកធម្មតាហើយមិនបារម្ភអ្វីទេ។ បន្ទាប់មក ស្នាមអុចមិនឈឺចាប់ថ្មីមួយទៀតបានលេចឡើងនៅ​លើ​ផ្ទៃ​មុខ​របស់គាត់ ហើយដៃស្តាំរបស់គាត់កោងឡើង គាត់មិនអាចប្រើជើងស្តាំគាត់ដែលមិនអាច​កម្រើក​​បាន​ហើយ​គាត់មិនអាចបិទភ្នែកស្ដាំរបស់គាត់បានទេ។ គាត់បានទៅមណ្ឌលសុខភាពក្នុងស្រុក ប៉ុន្តែពួកគេមិន​អាច​កំណត់​ពី​ស្ថានភាពរបស់គាត់បានទេ។ បន្ទាប់មក គាត់បានពិគ្រោះយោបល់ជាមួយគ្រូខ្មែរបុរាណប៉ុន្តែមិនមាន​ប្រយោជន៍​ឡើយ។ ខណៈពេលដែលបងប្អូនពីរនាក់របស់គាត់បានបង្ហាញសញ្ញាដូចគាត់ដែរ គាត់បានគិតថា​ វាជា​ជំងឺ​តំណពូជ។

ដោយមិនបានដឹងថាត្រូវធ្វីយ៉ាងម៉េច គាត់បានបន្តជីវិតរបស់គាត់ដោយការលំបាក ជាពិសេស​ក្នុង​ប៉ុន្មានឆ្នាំ​ក្រោយ​ពីការដួលរលំនៃរបបខ្មែរក្រហម (១៩៧៩-១៩៩៨) សង្រ្គាមស៊ីវិលបានឡើងដល់ចំណុច​កំពូល ដែលតំបន់​របស់​គាត់ត្រូវបានមានសង្គ្រាមយ៉ាងខ្លាំង ហើយពិបាកក្នុងការចូលទៅដល់។

តែនៅឆ្នាំ១៩៩២ ដែលក្រុមគ្រូពេទ្យបានទៅដល់ភូមិរបស់គាត់ និងបានធ្វើរោគវិនិច្ឆ័យឃើញថាគាត់​និងបងប្អូន​ប្រុស​របស់គាត់មានជំងឺឃ្លង់។ មានអារម្មណ៍រង្គោះរង្គើនិងបាក់ទឹកចិត្ត គាត់បានដឹងថា មនុស្សជាច្រើន​នៅ​​ក្នុង​ភូមិរបស់គាត់ក៏មានជំងឺនេះផងដែរ។ គាត់បានធ្វើតាមការព្យាបាលរយៈពេលពីរឆ្នាំ។ នៅឆ្នាំ២០១៤ គាត់​ត្រូវ​បា​នបញ្ជូនដោយក្រុមការងារចល័តរបស់មូលនិធិ CIOMAL ទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទា កៀនឃ្លាំង​ក្នុង​រាជ​ធានីភ្នំពេញដើម្បីការវះកាត់កែឡើងវិញជាច្រើន។ នៅទីនោះ ដោយសារតែភាពក្រីក្រខ្លាំងរបស់គាត់ ក្រុមការ​ងារ​សង្គមរបស់មូលនិធិ CIOMAL បានកត់សម្គាល់គាត់ហើយបានផ្តល់ដំបូន្មានដល់គាត់ដើម្បីទទួលបាន ការ​ឧបត្ថម្ភសម្រាប់ការសាងសង់ផ្ទះមួយ ។

ការសាងសង់បានចាប់ផ្តើមនៅចុងឆ្នាំ២០១៥ ហើយបានបញ្ចប់នៅនិទាឃរដូវឆ្នាំ២០១៦។   ស្ថានភាព​ថ្មី​នេះបានផ្តល់ឲ្យគាត់នូវឱកាសមួយដើម្បីស្វែងរកការទទួលស្គាល់ខ្លះនៅក្នុងសហគមន៍របស់គាត់ ហើយលែងត្រូវ បានគេផាត់ចោល។ ឥឡូវនេះចៅៗរបស់គាត់លែងជួបប្រទះគ្រោះថ្នាក់ ហើយអាចគេងដោយសុខស្រួលនៅ​ក្នុងដៃ​របស់​​ជីដូនជីតារបស់ពួកគេ។