គ្រូពេទ្យវះកាត់ដែលមានទំនាក់ទំនងរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា
លោកវេជ្ជបណ្ឌិត NGUYEN KIM KHOA គឺជាគ្រូពេទ្យវះកាត់វៀតណាមម្នាក់ដែលបានលះបង់ជីវិតរបស់គាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់។ ជាមួយនឹងក្រុមការងាររបស់គាត់ (គ្រូពេទ្យព្យាបាលដោយចលនា គ្រូពេទ្យពត់ឆ្អឹង និងគិលានុបដ្ឋាក) គាត់ធ្វើដំណើរឆ្លងទូទាំងប្រទេសវៀតណាម ឡាវ និងកម្ពុជាដើម្បីធ្វើការ វះកាត់លើមនុស្សដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ដើម្បីឲ្យពួកគេអាចទទួលបាននូវការប្រើប្រាស់ដៃ ភ្នែក ឬជើងរបស់ពួកគេមកវិញ។
នេះជាជម្រើសជីវិតមួយដែលទាមទារឲ្យមានភាពក្លាហានជាច្រើនដើម្បីប្រឈមនឹងការបដិសេធរបស់សង្គម ចំពោះជំងឺនេះ។ លោកវេជ្ជបណ្ឌិតបាននិយាយថា “នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើការងារលើជំងឺឃ្លង់នៅដើមទសវត្ស ឆ្នាំ១៩៩០ មិត្តរួមការងារផ្នែកជំងឺសើស្បែករបស់ខ្ញុំតែងតែគេចពីខ្ញុំ ហើយជៀសវាងខ្លាចរប៉ះពាល់រាងកាយជាមួយខ្ញុំ។ ប៉ុន្តែខ្ញុំមិនបានបោះបង់ទេ ហើយខ្ញុំនៅតែបន្តធ្វើការជាមួយមនុស្សដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ ដោយមិនមានពាក់ស្រោមដៃ ឬម៉ាស់ទេ។ វាត្រូវចំណាយពេលវេលាយូរ ប៉ុន្តែឥលូវនេះអ្វីៗកាន់តែល្អប្រសើរ”។
អាជ្ញាធរវៀតណាមក៏មានភាពសកម្ម និងប្រសិទ្ធភាពខ្លាំងក្នុងយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន និងការលើក កម្ពស់ការយល់ដឹងរបស់ពួកគេតាមទូរទស្សន៍ វិទ្យុ នៅតាមសាលារៀន និងសហគមន៍ ដែលបានរំឭកជាបន្តបន្ទាប់ដល់ប្រជាជនថា ជំងឺនេះអាចព្យាបាលបានហើយមិនអាចឆ្លងរាលដាលទៀតទេនៅពេលដែលលេបថ្នាំបានឆាប់ថ្នាំត្រូវបានចែកជូនដោយឥតគិតថ្លៃ។
នៅឆ្នាំ២០០០ អង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ភាពជោគជ័យរបស់ប្រទេសវៀតណាមក្នុងការលុបបំបាត់ជំងឺឃ្លង់ ដែលមានន័យថា អត្រានៃជំងឺនេះគឺតិចជាង ១ ក្នុងចំណោម ១០.០០០ នាក់នៅថ្នាក់ជាតិ។
លោកវេជ្ជបណ្ឌិត NGUYEN KIM KHOA បានកើតនិងធំឡើងនៅក្នុងប្រទេសកម្ពុជាដែលជាកន្លែងដែលសហគមន៍វៀតណាមដ៏សំខាន់មួយធ្លាប់រស់នៅ។ បន្ទាប់ពីរដ្ឋប្រហារគាំទ្រដោយសហរដ្ឋអាមេរិកនៅឆ្នាំ១៩៦៨ រដ្ឋាភិបាលកម្ពុជាថ្មីបានធ្វើការសម្លាប់រង្គាលប្រជាជនវៀតណាម ដោយបង្ខំពួកគេឲ្យភៀសខ្លួនទៅប្រទេសដើមកំណើតរបស់ពួកគេវិញ ទោះបីជាគ្រួសាររបស់ពួកគេបានចាកចេញពីប្រទេសនោះជាច្រើនជំនាន់ក៏ដោយ។
បន្ទាប់ពីបានទៅដល់ទីក្រុងសៃហ្គនវិញក្នុងឆ្នាំ១៩៧០ យុវជនវ័យក្មេង Khoa បានប្រលងចប់វិទ្យាល័យរបស់គាត់មុនពេលចូលពេទ្យ។ “ក្រោយពីបានសិក្សារយៈពេល ៦ ឆ្នាំខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់សញ្ញាប័ត្រផ្នែកវះកាត់សម្ភព។ បន្ទាប់មក ខ្ញុំត្រូវបានគេផ្តល់នូវជម្រើសដើម្បីធ្វើការទាំងផ្នែកជំងឺដុំពក ឬក៏ជំងឺឃ្លង់។ ភរិយាខ្ញុំកំពុងធ្វើការងារលើជំងឺឃ្លង់ក្នុងនាមជាបុគ្គលិកសង្គម ដូច្នេះខ្ញុំដឹងរួចរាល់ហើយពីជំងឺនេះ ហើយខ្ញុំសម្រេចចិត្តធ្វើការនៅក្នុងវិស័យនេះ”។
ជម្រើសនេះបានធ្វើឲ្យគាត់ក្លាយជាអ្នកត្រួសត្រាយការអន្តរាគមន៍ការវះកាត់លើមនុស្សដែលរងផលប៉ះពាល់ដោយសារជំងឺនេះ៖”វាដូចជាការរៀនផ្នែកពេទ្យពីបាតដៃទទេម្តងទៀត។ មិនសូវមានអ្វីនៅពាក់ព័ន្ធនឹងប្រធានបទជំងឺនេះទេហើយក្នុងអំឡុងពេលរៀនក៏មិនមានជំពូកស្តីពីជំងឺឃ្លង់ដូចគ្នា។ ខ្ញុំបានជ្រូតជ្រាបនឹងឯកសាររបស់អង្គការសុខភាពពិភពលោក ហើយបានរៀនអ្វីគ្រប់យ៉ាងដោយខ្លួនឯង។ បន្តិចម្តងៗ ខ្ញុំបានបង្កើតបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។”
នៅពេលនោះគាត់ត្រូវបានជួលដោយមូលនិធិ Order of Malta ប្រទេសបារាំង ជាផ្នែកមួយនៃភាពជាដៃគូជាមួយប្រទេសវៀតណាម។ បេសកកម្មរបស់គាត់ពង្រីកទៅដល់ប្រទេសឡាវ និងប្រទេសកម្ពុជា។ លោកបានពន្យល់ថា ” យើងធ្វើការផ្លាស់ប្តូរបច្ចេកវិទ្យា ប៉ុន្តែរឿងចុងក្រោយដែលយើងចង់បានគឺជំនួសគ្រូពេទ្យនៅទីនោះ“។
ជាច្រើនដងក្នុងមួយឆ្នាំ លោកវេជ្ជបណ្ឌិត Khoa និងក្រុមការងាររបស់គាត់បានមករាជធានីភ្នំពេញដើម្បីចែករំលែកជំនាញរបស់ពួកគេជាមួយនឹងគ្រូពេទ្យរបស់មជ្ឈមណ្ឌលស្តារនីតិសម្បទាកៀនឃ្លាំង ដែលបានគាំទ្រពីមូលនិធិ CIOMAL។