គ្រូពេទ្យវះកាត់ដែលមានទំនាក់ទំនងរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា

គ្រូពេទ្យវះកាត់ដែលមានទំនាក់ទំនងរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា

លោកវេជ្ជបណ្ឌិត NGUYEN KIM KHOA គឺជាគ្រូពេទ្យវះកាត់វៀតណាមម្នាក់ដែលបានលះបង់ជីវិត​របស់គាត់​ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់។ ជាមួយនឹងក្រុមការងាររបស់គាត់ (គ្រូពេទ្យព្យាបាលដោយចលនា គ្រូពេទ្យពត់​ឆ្អឹង និងគិលានុបដ្ឋាក) គាត់ធ្វើដំណើរឆ្លងទូទាំងប្រទេសវៀតណាម ឡាវ និងកម្ពុជាដើម្បីធ្វើការ      វះកាត់លើ​មនុស្ស​ដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ដើម្បីឲ្យពួកគេអាចទទួលបាននូវការប្រើប្រាស់ដៃ ភ្នែក ឬ​ជើង​របស់​ពួកគេមកវិញ។

នេះជាជម្រើសជីវិតមួយដែលទាមទារឲ្យមានភាពក្លាហានជាច្រើនដើម្បីប្រឈមនឹងការបដិសេធរបស់សង្គម ចំពោះ​ជំងឺនេះ។ លោកវេជ្ជបណ្ឌិតបាននិយាយថា “នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើការងារលើជំងឺឃ្លង់នៅដើមទសវត្ស ឆ្នាំ១៩៩០ មិត្តរួមការងារផ្នែកជំងឺសើស្បែករបស់ខ្ញុំតែងតែគេចពីខ្ញុំ ហើយជៀសវាងខ្លាចរប៉ះពាល់រាងកាយជាមួយ​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំមិនបានបោះបង់ទេ ហើយខ្ញុំនៅតែបន្តធ្វើការជាមួយមនុស្សដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ ដោយ​មិន​​មានពាក់ស្រោមដៃ ឬម៉ាស់ទេ។ វាត្រូវចំណាយពេលវេលាយូរ ប៉ុន្តែឥលូវនេះអ្វីៗកាន់តែល្អប្រសើរ”។

អាជ្ញាធរវៀតណាមក៏មានភាពសកម្ម និងប្រសិទ្ធភាពខ្លាំងក្នុងយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន និងការលើក កម្ពស់​ការ​យល់ដឹងរបស់ពួកគេតាមទូរទស្សន៍ វិទ្យុ នៅតាមសាលារៀន និងសហគមន៍ ដែលបានរំឭកជាបន្តបន្ទាប់​ដល់​ប្រជាជនថា ជំងឺនេះអាចព្យាបាលបានហើយមិនអាចឆ្លងរាលដាលទៀតទេនៅពេលដែលលេបថ្នាំបានឆាប់​ថ្នាំត្រូវបានចែកជូនដោយឥតគិតថ្លៃ។

នៅឆ្នាំ២០០០ អង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ភាពជោគជ័យរបស់​ប្រទេសវៀតណាម​ក្នុង​ការ​លុបបំបាត់ជំងឺឃ្លង់ ដែលមានន័យថា អត្រានៃជំងឺនេះគឺតិចជាង ១ ក្នុងចំណោម ១០.០០០ នាក់នៅថ្នា​ក់​ជាតិ​។

លោកវេជ្ជបណ្ឌិត NGUYEN KIM KHOA បានកើតនិងធំឡើងនៅក្នុងប្រទេសកម្ពុជា​ដែលជា​កន្លែង​ដែល​សហគមន៍វៀតណាមដ៏សំខាន់មួយធ្លាប់រស់នៅ។ បន្ទាប់ពីរដ្ឋប្រហារគាំទ្រដោយសហរដ្ឋអាមេរិកនៅឆ្នាំ១៩៦៨  រដ្ឋា​ភិបាលកម្ពុជាថ្មីបានធ្វើការសម្លាប់រង្គាលប្រជាជនវៀតណាម ដោយបង្ខំពួកគេឲ្យភៀសខ្លួនទៅប្រទេសដើម​កំណើត​របស់ពួកគេវិញ ទោះបីជាគ្រួសាររបស់ពួកគេបានចាកចេញពីប្រទេសនោះជាច្រើនជំនាន់ក៏ដោយ។

បន្ទាប់ពីបានទៅដល់ទីក្រុងសៃហ្គនវិញក្នុងឆ្នាំ១៩៧០ យុវជនវ័យក្មេង Khoa បានប្រលងចប់​វិទ្យាល័យ​របស់​គាត់​​មុនពេលចូលពេទ្យ។ “ក្រោយពីបានសិក្សារយៈពេល ៦ ឆ្នាំខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់សញ្ញាប័ត្រ​ផ្នែក​វះ​កាត់​សម្ភព។ បន្ទាប់មក ខ្ញុំត្រូវបានគេផ្តល់នូវជម្រើសដើម្បីធ្វើការទាំងផ្នែកជំងឺដុំពក ឬក៏ជំងឺឃ្លង់។ ភរិយាខ្ញុំ​កំពុង​ធ្វើ​ការងារ​លើជំងឺឃ្លង់ក្នុងនាមជាបុគ្គលិកសង្គម ដូច្នេះខ្ញុំដឹងរួចរាល់ហើយពីជំងឺនេះ ហើយខ្ញុំសម្រេចចិត្តធ្វើការ​នៅ​​ក្នុងវិស័យនេះ”។

ជម្រើសនេះបានធ្វើឲ្យគាត់ក្លាយជាអ្នកត្រួសត្រាយការអន្តរាគមន៍ការវះកាត់លើមនុស្សដែលរងផលប៉ះពាល់ដោយសារជំងឺនេះ៖”វាដូចជាការរៀនផ្នែកពេទ្យពីបាតដៃទទេម្តងទៀត។ មិនសូវមានអ្វីនៅពាក់ព័ន្ធនឹងប្រធានបទជំងឺនេះ​ទេហើយ​ក្នុង​​​​អំឡុងពេលរៀនក៏មិនមានជំពូកស្តីពីជំងឺឃ្លង់ដូចគ្នា។  ខ្ញុំបានជ្រូតជ្រាបនឹងឯកសាររបស់អង្គការ​សុខ​ភាព​ពិភព​​លោក ហើយ​បានរៀនអ្វីគ្រប់យ៉ាងដោយខ្លួនឯង។ បន្តិចម្តងៗ ខ្ញុំបានបង្កើតបទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។”

នៅពេលនោះគាត់ត្រូវបានជួលដោយមូលនិធិ Order of Malta ប្រទេសបារាំង ជាផ្នែកមួយ​នៃភាព​ជា​ដៃគូជាមួយប្រទេសវៀតណាម។ បេសកកម្មរបស់គាត់ពង្រីកទៅដល់ប្រទេសឡាវ និងប្រទេសកម្ពុជា។ លោក​បាន​​ពន្យល់ថា ” យើងធ្វើការផ្លាស់ប្តូរបច្ចេកវិទ្យា ប៉ុន្តែរឿងចុងក្រោយដែលយើងចង់​បាន​គឺ​ជំនួស​គ្រូ​ពេទ្យ​នៅ​ទីនោះ​“។

ជាច្រើនដងក្នុងមួយឆ្នាំ លោកវេជ្ជបណ្ឌិត Khoa និងក្រុមការងាររបស់គាត់បានមករាជធានីភ្នំពេញដើម្បី​ចែករំ​លែក​​ជំនាញ​របស់ពួកគេ​ជាមួយនឹងគ្រូពេទ្យរបស់មជ្ឈមណ្ឌលស្តារនីតិសម្បទាកៀនឃ្លាំង ដែលបានគាំទ្រពីមូលនិធិ CIOMAL